ភ្នំពេញ: ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងអ្នកជិះកង់ នៅត្រង់ចំណុចផ្លូវបេតុង២១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយក្មេងប្រុស០១នាក់ស្លាប់ក្រោយពេលបព្ជូានទៅមន្ទីពេទ្យ ។
១/ ភាគីកង់ជិ:ដោយឈ្មោះ ភាព ពិទិក ភេទប្រុស អាយុ១២ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិម័ល សង្កាត់ដង្កោ រាជធានីភ្នំពេញ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យគន្ធបុផ្ផា។
២/ ភាគីរថយន្តម៉ាក FORD RANGER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Bl.7943 បើកបរដោយឈ្មោះ គុយ ឡេង ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរធ្វើស្លាកយីហោ មានទីលំនៅផ្ទះលេខ៥៥ ផ្លូវ៤៨០ ភូមិ២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ (ពុំមានរងរបួសឃាត់ខ្លួនប្រគល់ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។
ដំណេីររឿង: មុនពេលកេីតហេតុរថយន្ត និងកង់បេីកបរស្របទិសគ្នាពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុរថយន្តបានបើកបុកកង់ពេញមួយទំហឹងតែម្តង។
សម្ភារ: ខូចខាត: រថយន្តខូចខាតស្រាល និងចំណែកកង់ខូចខាតធ្ងន់។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលេីត្រូវបានប្រគល់ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។
មតិយោបល់