ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីយកដុំថ្មគប់រថយន្តប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីគប់កញ្ចក់ឡាន​ ​ថ្ងៃទី១៦.០៥.២០​២​៣ វេលា​ម៉ោង ១៩.៥០នាទីនៅចំណុចលើផ្លូវក្រាលក្រួសក្រហមទំនប់វត្តពោធិ៍ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ។ក្រោយទទួលបានព័ត៌មានគប់រថយន្ដ​ កម្លាំងអន្តរាគ​មន៍ នៃអធិការដ្ឋានស្រុកបសេដ្ឋ បានចេញល្បាតក្នុងភូមិសាស្រ្តភ្លាមមកដល់ចំណុចខាងលើ​ សម​ត្ថកិច្ចយើងបានឃាត់ជនសង្ស័យ​ ០៣នាក់
១.ឈ្មោះ​ នុត សំនាង ភេទប្រុស អាយុ២១ឆ្នាំ(ជន​ដៃដល់)
២.ឈ្មោះ ថោង សុភាព ភេទប្រុស អាយុ១៦ឆ្នាំ
៣.ឈ្មោះ ផាន ឈិត ភេទប្រុស អាយុ១៨ឆ្នាំ នាក់ទាំង០៣នាក់រស់នៅភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុ​កបសេដ្ឋ។ជនសង្ស័យ​បានសារភា​ពថាពិតជាបានធ្វើសកម្មភា​ពយកដុំថ្មគប់រថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេ​ខ 2U_3148 របស់ជនរងគ្រោះឈ្មោះ ហោ ច្រិល ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ គោលបំណង​គប់លេង​ កន្លង​មកពួកខ្លួនក៏ធ្លាប់ធ្វេីសកម្មភាពគប់រថយ​ន្ដ​អ្នកដំណើរ​ញឹក​ញាប់ដែរ​ ។​
ចំពោះជនសង្ស័យទាំង៣​ កម្លាំងបាន​នាំយកម​ក​សាកសួរ​ និងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់