ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ៣នាក់ ក្នុងផ្ទះសំណាក់ បក្សីមាស ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកសារធាតុញៀន

មណ្ឌលគិរី: នៅវេលាម៉ោង ៩និង០០នាទី ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោក ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់Bផ្ទះសំណាក់បក្សីមាស ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ បានធ្វើឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ស្រី០១នាក់ ដូចខាងក្រោម៖
១.ឈ្មោះ ស្មាន រីហ្វីន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
២.ឈ្មោះ ថន ចាន់ថៃ ហៅក្រៅយូ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។
៣.ឈ្មោះ យ៉ាន ឆៃ ហៅក្រៅវ៉ាន់ឆៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន មានទីលំនៅភូមិមានលាភ តែ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖
១.សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ធំល្មម។
២.ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
៣.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន
៤.និងសម្ភារ:មួយចំនួនផ្សេងទៀត។

ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់