ព័ត៌មានជាតិ

ករណីឆេះរថយន្តលើផ្លូវល្បឿនលឿនបណ្តាលអោយរងការខូចខាត…

កំពង់ស្ពឺ​:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាថ្ងៃទី១៩.០៥.២០២៣ វេលាម៉ោង០៣.៥៧
នាទីទាបភ្លឺ នៅលេីផ្លូវល្បឿនលឿន គីឡូម៉ែត្រលេ​ខ៥១ ត្រង់ចំណុចភូមិក្រាំងពន្លៃ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួ​ច មានរថយន្ត០១គ្រឿង ម៉ាកអូឌី ពណ៌ស ពាក់ស្លាក​លេខភ្នំពេញ​ 2AJ-8878 បើកបរដោយឈ្មោះ ដឹប សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តា​ល។មុនកេីតហេតុ​រថយន្ដ​ បើកបរពីទិសខាងកើតទៅទិ​សខាងលិច ដល់ចំណុចខាងលើរថយន្តក៏ឆាបឆេះ មិនដឹងមូលហេតុ​ បណ្តាលឲ្យខូចខាតទាំងស្រុង។ចំពោះវត្ថុតាងរថយន្តដែលឆេះ ក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុកនៅស្នាក់ការ​ K26៕

មតិយោបល់