ព័ត៌មានជាតិ

នគរបាលក្រុងបាត់ដំបងស្រាវជ្រាវឃាត់ខ្លួនមុខ​សញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋាននិងបុរី…

បាត់ដំបង:នៅថ្ងៃទី១៩ខែ​ ឧសភាឆ្នាំ២០២៣នេះ​ ស្របតាមបទ​បញ្ជាដឹកនាំរបស់លោ​ក​ ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់​ដំបង​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុង​បាត់ដំបង​ បានដឹកនាំកម្លាំងក្នុងអង្គភា​ព​ស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិអ្នកដទៃម្នាក់ឈ្មោះ ទូច លីហេង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់ថ្មី ក្រុងបាត់ដំ​បង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋា​ន​នគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាក​សួរស្រាវជ្រាវ។
ដកហូតបាន៖
-ម៉ូទ័រស្វាញបុក ចំនួន០១ ពណ៌ខៀវ
-ម៉ូទ័រកាត់ ចំនួន០២ ពណ៌ទឹកក្រូច និងពណ៌ខ្មៅ។
-ម៉ូតូរបស់ជនសង័្សយជិះធ្វេីសកម្ម​ភាព
-ទូរស័ព្ទដៃ០១គ្រឿងនិងសម្ភារ:មួយចំនួនទៀត។

ចំពោះមូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីយប់ថ្ងៃទី១៨ខែ​ឧសភាឆ្នាំ​២០​២៣ម៉ោងមិនប្រាកដ​ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ សាន់ សីលា ភេទប្រុ​ស អាយុ២០ឆ្នាំ មានទីលំនៅភូមិសា​លាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់​ដំបង ខេត្តបាត់​ដំ បង មានករណីអំពើ លួចមានស្ថានទម្ងន់ទោស (ឆ្កឹះគន្លឹះទ្វារ)លួចយក​ទ្រព្យសម្បត្តិរួមមាន៖
-ម៉ូទ័រស្វាញបុក ចំនួន០១ ពណ៌ខៀវ
-ម៉ូទ័រកាត់ ចំនួន០២ ពណ៌ទឹកក្រូច និងពណ៌ខ្មៅ។

ក្រោយកេីតហេតុនិងទទួលបាននូវព័ត៌មាននេះរួចមកនៅព្រឹកថ្ងៃទី១៩ខែ​ឧសភាឆ្នាំ២០២៣នេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំ​បងធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងបង្រ្កាបតែម្តង។ជនសង័្សយខាងលេីឆ្លេីយសារភាពថា​ ក្នុងយប់តែមួយគេដេីរលួចបានចំនួន០២ទីកន្លែងផ្សេងគ្នាគឺលួចនៅភូមិសាលាបាឡាត់សង្កាត់អូរម៉ាល់មួយកន្លែងនិងលួចនៅផ្ទះបុរីស្ថិតនៅភូមិអូរតានប់​ សង្កាត់ក្តុលដូន​ទាវក្រុងបាត់ដំបង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធត្រូវបានរៀប​ចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់ហេីយ៕

មតិយោបល់