ភ្នំពេញៈ ទីតាំងផលិតគ្រឿងញៀន របស់អតីតមន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន
ឈ្មោះ ប៊ុន ពៅ ត្រូវបានតុលាការកំពូល ប្រកាសសាលក្រមសម្រេចជាសម្បត្តិរបស់រដ្ឋ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២១០៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុម១ ភូមិមានជយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ។
ក្នុងការប្រកាសសាលក្រមនេះដែរ មានការចូលរួម ពីស្ថាប័នក្រសួងយុត្តិធម៌ តុលាការកំពូល ក្រសួងហិរញ្ញវត្ថុ អង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន សាលារាជនីភ្នំពេញ សាលាខណ្ឌមានជ័យ សាលាសង្កាត់ស្ទឹងមានជ័យ មន្ត្រីនគរបាលស្ទឹងមានជ័យ អាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌមានជ័យផងដែរ។
គួរបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះជារបស់កម្មសិទ្ធរបស់អតីតមន្ត្រីប្រឆាំងគ្រឿងញៀន ហើយក៏ត្រូវបានសន្តិសុខកណ្តាលប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជនីភ្នំពេញ ហើយតុលាការបានសម្រេចឃុំខ្លួនទណ្ឌិត ឈ្មោះ ប៊ុន ពៅ ដាក់ពន្ធធានាគារអស់មួយជិវិត ដោយចោទប្រកាន់ពីបទផលិតនិងចែកចាយគ្រឿងញៀនខុសច្បាប់៕
https://youtu.be/KLXKor-CTKQ
មតិយោបល់