ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបល្បែងសុីសងជល់មាន់ស្រាប់តែអ្នកលេងខឹងវាយនគរបាលស្រុកគិរីវង់ចំមួយដៃត្រូវគុម្ពត្រចៀកបណ្តាលអោយហើមជាំ…

តាកែវ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកគិរីវង់បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នគរបាលខេត្តតាកែវ​​ និងមានការសម្របសម្រួលពីឯកឧត្តម ឯក ឆែងហួត ព្រ:រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១:១០នាទី ដោយបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋល្អថាមានករណីលូចលេងល្បែងជល់មាន់ ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ត្រី នៅ នី អធិការរង និងកម្លាំងអន្តរាគមន៏ ចុះបង្ក្រាបល្បែងស៊ីសងជល់មាន់០១កន្លែង មានទីតាំងនៅខាងក្រោយភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោយពេលសមត្ថកិច្ចយើងបានទៅដល់កន្លែងក្រុមជនសង្ស័យកំពុងលេងល្បែងលួចលាក់ជល់មាន់បានដឹងខ្លួននាំគ្នារត់គេចខ្លួន ដោយសមត្ថកិច្ចយើងលឿនក៏បានចាប់បានជនសង្ស័យម្នាក់ឈ្មោះ កើត សុភត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្មល់ ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ ហើយពេលចាប់ជនសង្ស័យបានជនសង្ស័យខឹងបានវាយមកលើសមត្ថកិច្ចយើងដែលកំពុងចុះប្រតិបត្តិការចំ ចំនួន០១ដៃ ត្រូវគុម្ពត្រចៀកខាងស្តាំ បណ្តាលឲ្យហើមជាំតែម្តង ចំណែកជនរងគ្រោះ ឈ្មោះ សុខ ប៊ុនឆាយ ភេទប្រុស អាយុ២២ឆ្នាំ (មុខរបរមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ) មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោយបង្រ្កាបសមត្ថកិច្ចយើងបានធ្វើការដកហូតម៉ូតូបានចំនួន០៤គ្រឿង និងម៉ូតូកែច្នៃចំនួន០១គ្រឿងផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញយើងបានធ្វើការនាំខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

មតិយោបល់