ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពឆក់ទូរសព្ទ័…

ភ្នំពេញ:នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០៖៤០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមផ្លូវ លេខ២៨៨ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះចំនួន៤នាក់ (ជាជនជាតិថៃ) ដែលកំពុងដេីរ បានសម្រេច។ភ្លាមនោះកម្លាំងជំនាញការិយាល័យ ធ្វេីការប្រដេញ និងបានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ប្រុស ឧត្តម អាយុ២៩ឆ្នាំ មុខរបរបេីកឡាន ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (អ្នកបិទគូទ)
*ទី២៖ ឈ្មោះ ឡេង ដារ័ត្ន អាយុ២៩ឆ្នាំ មុខរបរធ្វេីការរោងចក្រ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ដៃដល់)។

ក្នុងនោះដកហូតបាន៖ ម៉ូតូហុងដាស្តុបពី ពណ៌ស (របស់ជនសង្ស័យ), ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក សាំស៊ុង Note20 ultra ពណ៌មាស (ជារបស់ជនរងគ្រោះ) ទូរស័ព្ទខាងលេីកម្លាំងជំនាញការិយាល័យបានប្រគល់ឲ្យទៅបុរសរងគ្រោះជាជនជាតិថៃវិញ។ក្រោយឃាត់ខ្លួនកម្លាំងជំនាញបាននាំជនសង្ស័យខាងលេី មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

មតិយោបល់