ព័ត៌មានជាតិ

អាណិតគាត់ណាស់! មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាកម្នាក់ កំពុងជិះម៉ូតូសុខៗស្រាប់តែជួបរឿងបែបហ្នឹងទៅវិញ…!

ភ្នំពេញៈ ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ម្នាក់​ កំពុង​តែ​ជិះ​ម៉ូតូសុខៗស្រាប់តែងងឹតមុខបណ្តាល​ឲ្យ​ធ្លាក់​ផ្លូវទាំងម៉ូតូទាំងមនុស្សរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៥០នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា​ឆ្នាំ២០១៩ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៥ ចំណុចទល់មុខមណ្ឌលឃ្លាំងផ្គត់ផ្គង់ ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានីភ្នំពេញ។

ជន​រង​គ្រោះ​មានឈ្មោះ ហួត គឹ​ម​លី អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​​ មាន​លំនៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងម៉ាកស្មាស់វី ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AX-2245ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​លុះមកដល់ចំណុចកើតហេតុក៏ងងឹតមុខរេចង្កូតមកស្តាំដៃដួល​ធ្លាក់​ផ្លូវ ជម្រៅប្រមាណ២ទៅ៣ម៉ែត្របណ្តាល​ឲ្យ​រងរ​បួសធ្ងន់​។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាកជាច្រើននាក់បានមកដល់ជួយលើកជនរងគ្រោះមកលើចិញ្ចើមផ្លូវហើយ​ទាក់ទង​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល់ម៉ែត ចំណែក​ម៉ូតូ​ត្រូវ​បាន​នគរបាល​យក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​៕

មតិយោបល់