កណ្តាលៈ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងឃាតកម្ម កាប់សម្លាប់ជីដូនខ្លួនឯងបានហើយ នៅខេត្តកំពង់ធំ។
ជនដៃដល់ឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន (មានជំងឺសរសៃប្រសាទ) ស្នាក់នៅមិនពិតប្រាកដ ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
សូមបញ្ជាក់៖ ករណីនេះ បានកើតទ្បើងកាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្ដាល៕
មតិយោបល់