កណ្ដាលៈ ពស់ចំនួន៦ថង់ ត្រូវបានឈ្មួញដឹកយកមកទម្លាក់ទុកនៅចំណុចខាងលិចផ្លូវជាតិក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
លោកមេឃុំព្រែកអញ្ចាញ បានឲ្យដឹងថា បន្ទាប់ពីលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញពស់ចំនួន៦ថង់ ត្រូវបានគេដឹកមកទម្លាក់ចោលនៅចំណុចខាងលើ លោកក៏បានរាយការណ៍បន្តប្រាប់មកសមត្ថកិច្ចនគរបាលស្រុក ទើបសមត្ថកិច្ចបានសហការជាមួយកងរាជអាវុធហត្ថស្រុកបានចុះទៅពិនិត្យនៅកន្លែងកើតហេតុតែម្ដង។
ក្រោយចុះទៅដល់ កម្លាំងសមត្ថកិច្ចបានពិនិត្យឃើញសត្វព្រៃចំនួន៦ថង់ ក្នុងនោះរួមមាន ៖ -ពស់សង់សឿមាន49.2Kg -ពស់ចាន់ល្មម មាន 73,2Kg -អណ្ដើក៧ក្បាល=10Kg។ បន្ទាប់មក ពស់និងអណ្ដើកទាំងអស់ បានយកមកប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើប្រចាំស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី៕




មតិយោបល់