ព័ត៌មានជាតិ

ឆក់ទៀតហើយ! ជនជាតិចិន៣នាក់ ជិះរម៉កកង់បីត្រូវក្រុមចោរឆក់កាបូបលុយបានសម្រេច

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិន៣នាក់ ជិះរម៉កកង់បីមួយគ្រឿងធ្វើដំណើរតាមដងផ្លូវ ត្រូវក្រុមចោរមានគ្នាចំនួន២ នាក់ ជិះម៉ូតូយ៉ាងលឿន មកពីក្រោយធ្វើសកម្មភាព ឆក់កាបូបលុយបានសម្រេច រួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងែទី១០ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ១៨៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីបុរសរងគ្រោះជនជាតិចិនបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បាននាំគ្នាជិះរម៉កកង់បីមួយគ្រឿងទៅហូបអី ខណៈដែលហូបរួច ពួកគាត់បានជិះរម៉កកង់បីមួយគ្រឿង ត្រឡប់មកវិញ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ លុះមកដល់កន្លែងកើតហេតុ កែងនឹងផ្លូវលេខ១៨៤ ក៏មានក្រុមជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក តាមមកពីក្រោយ យ៉ាងលឿន បានធ្វើសកម្មភាពឆក់កាបូបលុយរបស់ពួកគាត់បានសម្រេច ហើយក៏បានជិះម៉ូតូរត់គេចខ្លួនបានដោយសុវត្តិភាពតែម្តង។ចំណែកសម្ភារៈក្នុងកាបូបដែលបានបាត់បង់រួមមាន កាតATM ប៉ាស់ស្ព័រ និងវត្ថុមានតម្លៃមួយចំនួនទៀត។


ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងរាំងដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់