ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីដើរគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម នៅខេត្តកោះកុង…

កោះកុង:នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានចុះបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម នៅចំនុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ០២នាក់ប្រុស។
១.ឈ្មោះ នី សុខរី អាយុ២៧ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិ០៤ សង្កាត់ដងទង់។
២.ឈ្មោះ អូ រីយ៉ា អាយុ២៧ឆ្នាំ មុខរបរ កសិករ ទីលំនៅភូមិ០៤ សង្កាត់ដងទង់។
-វត្ថុតាងដកហូត : ម៉ាស៊ីនប៊ូមទឹក (ម៉ាក HONDA) ចំនួន ០១គ្រឿង។
-កាំបិតចំនួន ០១ ដើម។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

មតិយោបល់