ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់ នៅផ្សារស្ទឹងមានជ័យ…

ភ្នំពេញ:យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន ០៤ ដើម ពីជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។បន្ទាប់ពីធ្វេីការស្រាវជ្រាវ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន ០៨ នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីខាងលើ ចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួនរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖

១-ឈ្មោះ សុខ សំណាង ហៅ អាង ហៅ ៥៥ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣០០ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

២-ឈ្មោះ យី បូឡី ហៅ ៧៤ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ

៣-ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តា ហៅ គឹម វាសនា ហៅ ផល ធារ៉ា ហៅ ផេង ហៅ ហ្វី ហៅ ៧៧ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

៤-ឈ្មោះ ចាន់ តាក់ ហៅ ជា ហៅ ៦៨ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

៥-ឈ្មោះ សួង សាន ហៅ តាន់ ហៅ ម៉ៅ ហៅ ៣៣ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ

៦-ឈ្មោះ ម៉ៅ មន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បោកអ៊ុតខោអាវ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

៧-ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅ សុង ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

៨-ឈ្មោះ កាយ គឹមលីន ហៅ លីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទូរសព្ទ័ ដៃផ្ទះជួល ផ្លូវលំ ភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

វត្ថុតាងចាប់យក
-ស្បែកជើងប៉ាតាពណ៌ខ្មៅចំនួន ០១ គូ,អាវសាច់ក្រណាត់ពណ៌ក្រហម,ខោជើងវែងពណ៌ ទឹកដោះគោ ,មួកសុវត្ថិភាពណ៌ខ្មៅចំនួន០១ ,បៀរ០២ហ៊ូ និងក្រមាពណ៌ក្រហម ។

-អាវុធខ្លីម៉ាក K៥៩ លេខ ០៩១៥ ចំនួន ០១ ដើម និងបង់ចំនួន ០១ -អាវុធខ្លីម៉ាក K៥៩ លេខ ១២៨៧ ចំនួន ០១ ដើម និងបង់ចំនួន ០១ -អាវុធខ្លីម៉ាក K៥៩ លេខ ៥៣២២ ចំនួន ០១ ដើម និងបង់ចំនួន ០១

-អាវុធខ្លីម៉ាក CF៩៨ លេខ ០០៥៧២៩ ០៧ ២៣៦ ចំនួន ០១ ដើម និងបង់ចំនួន ០២ -គ្រាប់អាវុធខ្លីម៉ាក K៥៩ ចំនួន ១០ គ្រាប់ -គ្រាប់អាវុធខ្លីម៉ាក CF៩៨ ចំនួន ១៨ គ្រាប់ -ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង -ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ស ចំនួន ០១ គ្រឿង

-ទូរសព្ទ័ដៃម៉ាកណូគៀ (ម៉ិចចុចពិល) ពណ៌ ស ចំនួន ០១ គ្រឿង -ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ទឹកសមុទ្រ ចំនួន ០១ គ្រឿង

-ម៉ូតូម៉ាកហុងដាហ្ស៊ូមមើ ពណ៌ស ក្រហម ពាក់ផ្លាកលេខ ១V-៩៦៣១ចំនួន ០១ គ្រឿង -ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ស លេខតួ ៦៧២៣១១ ពាក់ផ្លាកលេខ ភ្នំពេញ១០-២១៦២ -ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ ក្រហម បិទស្កុតខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GK- ៧២៧៧ ចំនួន ០១គ្រឿង

-រ៉ឺម៉កម៉ូតូ ពណ៌ ក្រហម គ្មានផ្លាកលេខ ចំនួន ០១ គ្រឿង

ភស្តតាងចាប់យក
-គ្រឿងអលង្ការ ពណ៌លឿងស្លេកមួយចំនួន (ខ្សែក,ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានី
ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់