ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីហិង្សាព្រួតគ្នាយកដាវនិងកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្កាលអោយរងរបួស…

ភ្នំពេញ:នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់នៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ព្រួតគ្នាវាយជនរងគ្រោះបណ្តាលឲ្យរងរបួស) នៅក្នុងរាជធានីភ្នំពេញ ចំនួន ០២ ករណី ៖ ករណីទី១ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវ និងកាំបិតប៉័ងតោកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ និងខូចខាតម៉ូតូចំនួន ០៦ គ្រឿង) ប្រព្រឹត្តនៅចំណុចហាងយីហោជួបមិត្ត ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ០០ នាទី ។
ជនរងគ្រោះ
-ឈ្មោះ លាម ចាន់កេង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ០៤៣ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះរងរបួសដាច់ស្បែកក្បាលខាងក្រោយ ផ្នែកខាងស្តាំ ដេរអស់ចំនួន ០៦ ថ្នេរ ។
-ឈ្មោះ ហ៊ាង សែនមង្គល ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៣៩៦ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ សិស្ស រងរបួសដាច់រហែកត្រង់ច្រមុះផ្នែកខាងឆ្វេង ដេរអស់ចំនួន ២៤ ថ្នេរ
សម្ភារ:ខូចខាត
-ខូចខាតម៉ូតូចំនួន ០៦ គ្រឿង (បែកកុងទ័រ ,អាវ និងដាច់កន្ទុយម៉ូតូ)

ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាវាយលើជនរងគ្រោះដោយយកជើងធាក់ចំផ្ទៃមុខ និងយកមួកសុវត្ថិភាពវាយម៉ូតូ និងដកយកកូនសោម៉ូតូរបស់ជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចមុខរោងកុន ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៨ និង០០ នាទី
ជនរងគ្រោះ
-ឈ្មោះ ទេព សុភាព ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវជាពូរបស់ជនរងគ្រោះឈ្មោះ ភុម្យ សុចិត្រា ភេទ ប្រុស អាយុ ១៤ ឆ្នាំ រងរបួសស្រាល ។

ជនសង្ស័យ
១-ឈ្មោះ សាន្ត សុវិសាល ហៅ ដុងហេ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សមានទីលំនៅបច្ចុប្បន្នផ្ទះលេខ៤ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ សុខ ដាលីង ហៅ ក្តី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
៣-ឈ្មោះ ធន់ ជីវ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៤-ឈ្មោះ រិន្ទ សៅរ៍សីហា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅត្រពាំងថ្លឹង ផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៥-ឈ្មោះ តំ វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
បច្ចុប្បន្នជនសង្ស័យទាំង ០៥ នាក់ ខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់