ព័ត៌មានជាតិ

ករណីក្មេងប្រុសសិស្សសាលាអាយុ១៤ឆ្នាំនាំគ្នាទៅលេងទឹកបណ្តាលអោយលង់ស្លាប់ម្តាយយំអោបសពកូន…

ភ្នំពេញ:នៅវេលាម៉ោង១៧:១០នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ មានករណីក្មេងលង់ទឹកបណ្ដាលឲស្លាប់កើតឡើង០១លើកស្ថិតនៅចំណុចស្រះទឹក(រណ្ដៅដី)ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
_ជនរងគ្រោះ(សព)ឈ្មោះ សម្បត្តិ រាជ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
+ដំណើររឿង÷មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិប្រហែល០៥នាក់បានមកលេងទឹកនៅស្រះទឹក ទីតាំងកើតហេតុខាងលើ ហើយជនរងគ្រោះក៏បានរអិលជើងធ្លាក់ទៅកន្លែងទឹកជ្រៅលិចលង់បាត់តែម្ដង ហើយក្មេៗដទៃទៀតក៏បានរាយការណ៍ទៅសមត្ថកិច្ចនិងក្រុមសង្គ្រោះ៩១១ដើម្បីមុជទឹករាវរកសពជនរងគ្រោះ។
_បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់