សូមបងប្អូនជួយស៊ែរ!ករណីប្រទះឃើញសាកសពបុរសម្នាក់ ដើម្បីស្វែងរកសាច់ញាតិនិងមានចាក់សាក់ជាប់ខ្លួន…
កំពង់ចាម:អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនបបងប្អូនសាធារណជនទាំងអស់ជ្រាបថា ពាក់ព័ន្ធករណីប្រទះឃេីញសាកសពអណ្ដែតទឹក នៅចំណុចមាត់ច្រាំងទន្លេរក្រៅ ស្ថិតនៅចុងបឹងក្រៅ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងសូមប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិនៃសព បើបានបាត់សមាជិកក្នុងគ្រួសាររបស់ខ្លួន ក្នុងរយ:ពេល ១សប្ដាហ៍មកនេះនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០ និង ០០នាទី មានជនជាតិវៀតណាម ដែរបាននេសាទត្រី បានប្រទះឃើញសាកសព អណ្ដែតទឹក នៅចំណុចមាត់ច្រាំងទន្លេរក្រៅ ស្ថិតនៅចុងបឹងក្រៅ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម+ចំពោះ:សាកសពមានសភាពហើមស្អុយរលួយ គ្មានអាវ ស្លៀកពាក់ខោខ្លីពណ៌ខ្មៅ។ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យ លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បញ្ជាដឹកនាំ
កម្លាំងជំនាញបានបង្កើតគណកម្មការចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ។១-តាមការពិនិត្យវិភាគលេីសាកសពនេះ
-ផ្នែកដងខ្លួនខាងមុខមានស្នាមសាក់ជាប់ខ្លួនដោយសរសេរថា (ថ្ងៃស្អែកស្លាប់នៅលើដើមទ្រុង និងពាក្យលាឪលើដើមដោះខាងស្តាំ និងលាម៉ែលើដើមដោះខាងឆ្វេង).។
អាស្រ័យដូចបានជម្រាបជូនតាមភិនភាគ នៃសពខាងលេីនេះ អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នេីសុំឲ្យបងប្អូនសាធារណជនទាំងអស់ ពិសេសអ្នកនិយមកប្រេីប្រាស់នូវបណ្ដាញសង្គមជួយផ្សព្វផ្សាយបន្ដ ដេីម្បីស្វែងរកសាច់ញាតិបងប្អូនគ្រួសារសព និងសូមផ្ដល់ព័ត៌មានជាក់លាក់តាមរយ:ក្រុមការងារប្រតិកម្មរហ័ស នៃ អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាមយេីងខ្ញុំ លេខទូរស័ព្ទ 09777 80050
មតិយោបល់