ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីទាញជនរងគ្រោះអោយដួលម៉ូតូហើយវ៉ៃជាច្រើនដំបងជិះគេចបាត់…

ភ្នំពេញ:កើតហេតុ ចំណុចផ្លូវបេតុង កែងវត្តពោផ្នែកខាងកើត ភូមិ ផ្លាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៥ និង១០នាទី ទៀបភ្លឺ ។
+ជនរងគ្រោះ
ទី១ ឈ្មោះ ឡាយ រ៉ាន់ ភេទ ស្រី អាយុ ៤១ឆ្នាំ មុខរបរ កម្មការនី បច្ចុប្បន្នស្នាក់នៅ ភូមិ ដូនរ័ត្ន
សង្កាត់ ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
+ជនសង្ស័យ
ទី១ ឈ្មោះ ឌុល កក្កដា ហៅ ខ្លី ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅ ភូមិចម្ការស្បែងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ឃាត់ខ្លួន មានសារធាតុញៀន)
ទី២ ឈ្មោះ អេន សាវុធ ហៅវុធ ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ
ស្នាក់នៅ បន្ទប់ជួលម្ដុំផ្សារ ព្រៃទា សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)
ទី៣ ឈ្មោះ ផាន សម្បត្តិ ហៅ បាត់ ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ
ស្នាក់នៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)
សម្ភារ:បាត់បង់ ម៉ូតូ១គ្រឿង ម៉ាក Honda C125 ពណ៍ខ្មៅ ផ្លាកលេខPP 1JT 0438 ទូរស័ព្ទ ម៉ាក oppo 1គ្រឿង។
ដំណើររឿង៖ មុនពេលកើតហេតុថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៥:១០ នាទី ទៀបភ្លឺ មុនកើតហេតុ
ជនរងគ្រោះ ឡាយ រ៉ាន់ បានចេញពីផ្ទះ សង្កាត់ ឪឡោក ដោយជិះម៉ូតូខាងលើតែម្នាក់ឯង ក្នុងគោលបំណងទៅធ្វើការនៅម្តុំផ្លូវវេងស្រេង លុះដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យ ជះិម៉ូត១គ្រឿង មិនចាំម៉ាក គ្នាប្រុស ៣នាក់ មកពីក្រោយ ទាយជនរងគ្រោះឲ្យដួល ម៉ូតូ ហើយវៃជាច្រើនដំបងថែមទៀត ទើបលើកម៉ូតូ និងទូរស័ព្ទនាំគ្នាជិះគេចខ្លួនទៅ ទិសខាងជើងបាត់ទៅ.ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យ បណ្ដឹង ។ក្រោយពី ទទួលបណ្ដឹង សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ រហូតដល់ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចខណ្ឌកំបូល សហការជាមួយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ៣នាក់ ចាត់ការតាមច្បាប់។

មតិយោបល់