ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្តាលអោយមានមនុស្សស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៥

កំពង់ឆ្នាំង:នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង១០នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែតលេខ ១១៥-១១៦ ស្ថិតក្នុង ភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកTOYOTASIENNA
ពណ័ទឹកមាស ពាក់ផ្លាកលេខ បាតដំបង 2B 4371 បើកបរដោយឈ្មោះចេន សារ៉ាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ រស់នៅ ភូមិព្រែរំចេក ឃុំ តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បើកបរពីទិសខាងត្បួង ទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក់HONDA C125 ពណ័ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង1H0268 បើកបរដោយឈ្មោះ វង់ សុភី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភ្មមិក្រោល ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានអ្នករួមដំណើរម្នាក់ ឈ្មោះ ហាយ សំបូរ ភេទស្រីអាយុ៦១ឆ្នាំ(រស់នៅភូមិឃុំជាមួយគ្នា)
ដែលបានបើកឆ្លងថ្លលពីទិសខាងលិចទៅកើត។ ក្នុងករណីគ្រោះថ្នាក់ខាងលើ បណ្ដាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់នៅនឹងកន្លែងកើតហេតុ។កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង ពិនិត្យរួចមកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នកបើកបររថយន្ត ត្រូវបានកម្លាំងសម្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅអធិការនគរបាលស្រុកបរិបូណ៍ វត្ថុតាងយកមករក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

មតិយោបល់