ផ្ទះ ព័ត៌មានជាតិ កម្លាំង​ព្រហ្...

កម្លាំង​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​មនុស្ស ​៥​នាក់ ករណី​ជួល​រថយន្ត​ទៅ​ជិះ​ ហើយ​លួច​ធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត​ក្លែងក្លាយ​លក់ឲ្យ​អ្នក​ដទៃ​

0

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ នគរបាល​ខេត្តបាត់ដំបង​ និង​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​ ០៥​នាក់ ​ដែល​ធ្វើ​សកម្មភាព​ឃុបឃិត​គ្នា​ក្លែងបន្លំ​ឯកសារ​សារ​ធារ​ណ:​ខុសច្បាប់​ ដោយ​យក​រថយន្ត​ជួល​ជិះ​ចំនួន​០៣​គ្រឿង​ទៅ​ធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត​(​កាត​គ្រី​)​ក្លែងក្លាយ​យក​ទៅ​លក់​ឱ្យ​អ្នក​ដទៃ​ ។​

​កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​ទាំង​៥​នាក់​បាន​ធ្វើ​ឡើង​ចំណាយពេល​៣​ថ្ងៃ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ ដែល​បាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​នៅ​ភ្នំពេញ​ រហូត​ដល់​ខេត្តបាត់ដំបង​ និង​បន្ទាយ​មាន​ជ័យ​ ក្រោយ​ពី​កម្លាំង​នគរបាល​កា​រិ​យា​ល័យ​ព្រហ្ម​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​(​ម្ចាស់​រថយន្ត​និង​អ្នក​ទទួល​ទិញ​រថយន្ត​)​។​ ជនសង្ស័យ​ទាំង​៥​នាក់​នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២០​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​ និង​វត្ថុ​តាង​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ដោយ​រង​ការ​ចោទប្រកាន់​ចំនួន​០៣​បទល្មើស​គឺ​បទ​ឆបោក​,​រំលោភ​ទំនុកចិត្ត​ និង​ក្លែង​ឯក​សាធារណ:​ខុសច្បាប់​ ។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរ​ បាល​ព្រហ្ម​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ជនសង្ស័យ​ទាំង​៥​នាក់​ គឺ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក្រោយ​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​ម្ចាស់​រថយន្ត​ និង​អ្នកទិញ​រថយន្ត​ប្តឹង​រាយការណ៍​ករណី​ចាញ់បោក​ក្រុម​ជនសង្ស័យ​ទាំងនេះ​ឃុបឃិត​គ្នា​ធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត​(​កាត​គ្រី​)​ក្លែងក្លាយ​យក​រថយន្ត​ដែល​ជួល​ទៅ​លក់​បាត់​ ខាតបង់​គិត​ជា​ទឹកប្រាក់​ច្រើន​ម៉ឺន​ដុល្លារ​ ។​

​លោកនាយ​ការិយាល័យ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ទាំង​០៥​នាក់​ឈ្មោះ​១-​រឿ​ន​ ចាន់​រី​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ប្រកប​មុខរបរ​កសិករ​ រស់នៅ​ភូមិ​ភ្ជា​វ​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្ត​បាត់​ដំប​ ។​ ២-​ខុន​ រតន:​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ប្រកប​មុខរបរ​រត់​ម៉ូតូ​កង់​៣​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​ប្ញ​ស្សី​កែវ​ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។​ ៣-​រឿ​ន​ តិ​ន​ ហៅ​តាំ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ប្រកប​មុខរបរ​លក់ដូរ​ រស់នៅ​ភូ​មិន​រា​ ឃុំ​ន​រា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​ ៤-​រ៉ា​ន់​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ប្រកប​មុខរបរ​លក់ដូរ​ រស់នៅ​ផ្ទះ​ជួល​ សង្កាត់​ដូនទាវ​ ក្រុង​បាត់ដំបង​ និង​៥-​ហង្ស​ សី​ភៀ​ង​ ហៅ​ពាង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ប្រកប​មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ប្ញ​ស្សី​ក្រោក​ ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

​ជាមួយនឹង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន:​រថយន្ត​ម៉ាក​ តូ​យ៉ូ​តា​ ឡិច​ស៊ី​ស​ ៣៣០​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​១៩៩៩​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2J-6067​ ចំនួន​០១​គ្រឿង​ ។​ រថយន្ត​ម៉ាក​ តូ​យ៉ូ​តា​ ឡិច​ស៊ី​ស​៣៣០​ ពណ៌​ទឹកមាស​ ស៊េរី​ឆ្នាំ​២០០៤​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BH-9837​ ,​ប័ណ្ណ​សម្គាល់​រថយន្ត​ក្លែងក្លាយ​០៧​សន្លឹក​,​ ស្លាក​លេខ​រថយន្ត​០៣​បន្ទះ​ និង​លិខិត​កិច្ចសន្យាជួល​ និង​លក់​រថយន្ត​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។​
​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ ឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ខាងលើ​ បាន​ធ្វើ​សកម្មភាព​ឆបោក​ និង​រំលោភ​ទំនុកចិត្ត​នៅ​ក្នុង​អំឡុង​ខែធ្នូ​ ឆ្នាំ​២០២០​ ។​

​ករណី​ទី​១-​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ សេក​ សុភា​ស់​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ប្រកប​មុខរបរ​លក់​រថយន្ត​ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធន:​PPT​ ផ្លូវ​លេខ​១០៥​ សង្កាត់​ទួល​សង្កែ​០១​ ខណ្ឌ​ប្ញ​ស្សី​កែវ​ អស់ប្រាក់​ចំនួន​៧,៦៥០​ដុល្លារ​ ។​

​ករណី​ទី​២-​រំលោភ​លើ​ទំនុកចិត្ត​យក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៣៣០​ ពណ៌​ស​ ស៊េរី​ឆ្នាំ​២០០៤​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AO-0326​ ធ្វើ​ឯកសារ​ប័ណ្ណ​សម្គាល់​រថយន្ត​ក្លែងក្លាយ​ ហើយ​យក​រថយន្ត​នោះ​ទៅ​លក់​បាត់​ ស្ថិត​នៅ​ចំណុច​ភោជនីយដ្ឋាន​មី​ហឺ​ផ្លូវជាតិ​លេខ​៥​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។​ ជន​រង​គ្រោះ​មានឈ្មោះ​ ជឿ​ង​ ចាន់​ណា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​តំណាក់​ធំ​៥​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​ករណី​ទី​៣-​រំលោភ​លើក​ទំនុកចិត្ត​យក​រថយន្ត​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​ ពណ៌​ទឹកប្រាក់​ ស៊េរី​ឆ្នាំ​២០០៥​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BJ-1265​ ធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត​ក្លែងក្លាយ​យក​ទៅ​លក់​បាត់​ ប្រព្រឹត្ត​នៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ ។​ ជន​រង​គ្រោះ​ឈ្មោះ​ វ៉ា​ត​ សុ​វ​ណ្ណា​រី​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​ ៨៩​ ភូមិ​ភ្លូវ​ផ្អែម​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ ។​

​ករណី​ទី​៤-​រំលោភ​លើ​ទំនុកចិត្ត​យក​រថយន្ត​ម៉ាក​ធុន​ត្រា​ ពណ៌​ស​ ស៊េរី​ឆ្នាំ​ ២០០៧​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BC-9771​ ប្រព្រឹត្ត​នៅ​ចំណុច​ជិត​រោងចក្រ​អគ្គី​ស​នី​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។​ ជន​រង​គ្រោះ​មានឈ្មោះ​ ឯក​ ប៊ុ​ន​ថា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ល្វា​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ជាប់​ព័ន្ធ​នឹង​ជនសង្ស័យ​ ដើម្បី​ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់