ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបករណីល្បែងសុីសងភ្នាល់មាន់ជល់ឃាត់មនុស្សបានជាច្រើននាក់អ្នកខ្លះរត់បាតជើងសព្រាត…

ភ្នំពេញ:ថ្ងៃសៅរ៍១៥កើតខែជេស្ឋឆ្នាំថោះបញ្ចស័កព.​ស.២៥៦៧ ត្រូវនឹងថ្ងៃទី​ ០៣​ ខែ​ មិថុនា​ ឆ្នាំ​ ២០២៣​វេ លាម៉ោង​១២និង៤៥​នាទី​នៅ​ចំណុច​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ អនអនុវត្តតាម​យោបល់ដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង​ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរង​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​វរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ ដោយមាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលា ដំបូងខេត្តបាត់ដំបងផងនោះកម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​បង្ក្រាប​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែង​ ស៊ីសង​ (​ ភ្នាល់មាន់ជល់​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​ ១៩​ នាក់​ មក​មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវ ជ្រាវ ។

-*វត្ថុតាង​ដកហូត​រួម​មាន​៖
-​ ម៉ូតូ​ ចំនួន​ ១៦​ គ្រឿង​
-​ ជញ្ជីង​ សម្រាប់​ថ្លឹងមាន់​ជល់​ ០១
-​ កៅស៊ូ​ សង្វៀន​ជល់មាន់​ចំនួន​០៦​ ដុំ
-​ កំសៀវ​ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​០១​
-​ នាឡិកា​កំណត់​នាទី​ ចំនួន​ ០១​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

មតិយោបល់