ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ករណីរក្សាទុកជួញដូរគ្រឿងញៀន នៅខេត្តតាកែវ…

តាកែវ៖ នាវេលាម៉ោង ២៣:៣០នាទី
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣
ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា ខេត្តតាកែវ និងព្រះរាជអាជ្ញា ខេត្តព្រះសីហនុ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដើម្បីមកសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកវសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ។បានចុះបង្ក្រាបករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
+ លទ្ធផលទទួលបាន៖ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់៖
១- ឈ្មោះទួន គីវ ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅ ភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
+ វត្ថុតាងរួមមាន៖
១- ម្សៅសថ្លាចំនួន ៣៣ កញ្ចប់ (ធំ០៨កញ្ចប់និងតូច២៥កញ្ចប់) ទម្ងន់: ៨១៥.៩៦ ក្រាមថ្លឹងទាំងសំបកថង់
២- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង
៣- ទូរសព្ទ័ចំនួន ០២ គ្រឿង
៤- ដាវចំនួន ០១ ដើម
៥- និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកងរាជអាវុធហត្ថខេត្តតាកែវ បានប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តនីតិវិធី ។

មតិយោបល់