ព័ត៌មានជាតិ

ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​ដោយ​សារ​មុត​បន្លារ​កាំប្រម៉ា​ជាប់​ក្បាល​

​បើ​យោង​តាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹង​ថា​បុរស​ស្ត្រី​មាន​ឈ្មោះ Sandra Nabucco រស់នៅក្នុង​ទីក្រុង Rio de Janeiro ប្រទេសប្រេ​ស៊ីល​ត្រូវបាន​គេ​បញ្ចូន​ទៅកាន់​មន្ទី​ពេទ្យ​ក្នុង​ស្ថានភាព​របួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ដូល​ចំ​សត្វ​កាំប្រម៉ា​មួយ​ក្បាល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​នាង​ដើរ​បណ្តើរ​ឆ្កែ​ស្រាប់តែ​ឃើញ​សត្វ​កាំ​ប្រម៉ា ឆ្កែ​របស់​នាង​បាន​ហក់​ទៅមុខ​ធ្វើឲ្យ​នាង​ដូល​បោក​ក្បាល​ទៅ​លើ​កាំប្រម៉ា​តែម្តង​។ លទ្ធផល​នាង​ត្រូវបាន​គេ​បញ្ចូល​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ដោយសារ​តែ​បន្លា​រ​កាំប្រ​ម៉ាចាក់​ចូល​ក្បាលសរុប​ប្រហែលជា ២០០ ក្រាម​។ បច្ចុប្បន្ន​នេះ​ស្ត្រី​រូបនោះ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ដើម្បី​ឲ្យ​ឆាប់​ជា​សេះ​ស្បើយ និង​ទទួល​ថ្នាំ​ទប់ស្កាត់​ការឆ្លង​មេរោគ​៕​
Bra

Bra1

មតិយោបល់