ត្បូងឃ្មុំៈ លោក ប្រាក់ សុខុន ចាងហ្វាងកាសែតកម្ពុជាមែន ដែលទើបតែចេញពីពន្ធនាគារកាលពីដើមខែវិច្ឆិកា ២០១៦នេះ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ យកដុំថ្មគប់ បណ្តាលឲ្យបែកកញ្ចក់រថយន្ត និងបែកក្បាលដេរ៧ថ្នេរ ខណៈលោកបើករថយន្តចេញពីសុំលុយថ្លៃបាយទឹកពីលោក អ៊ាត សុភាព ថៅកែឈើគ្រញូង និងជាមន្ត្រីយោធាសឹករងខេត្តត្បូងឃ្មុំ កាលពីព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិខ្នងក្រពើ ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ចំពោះករណីនេះ អាជ្ញាធរមូលដ្ឋានកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីឈានទៅដល់កំណត់មុខសញ្ញាក្រុមជនសង្ស័យយកមកផ្តន្ទាទោសឲ្យខាងតែបាន៕
មតិយោបល់