ព័ត៌មានជាតិ

ករណីរថយន្តបុកពីក្រោយគ្នាបណ្តាលអោយស្រ្តីម្នាក់ស្លាប់និងរងរបួសធ្ងន់ នៅម្តុំពេជ្រនិល…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោ​ង១៤.២០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយរថយន្តចំនួ​ន០៩គ្រឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់
-ស្លាប់០១នាក់ស្រី(នៅកន្លែងកើតហេតុ)
– របួសធ្ងន់០២នាក់ប្រុស
– ខូចខាតរថយន្ត៩គ្រឿងធ្ងន់
ករណីនេះ កម្លាំងនគរបាលចរាចរណ៍​ នៃអធិការ​ដ្ឋា​ននគរបាលស្រុកភ្នំស្រួច​ និងកម្លាំងសង្រ្គោះ​ បាន​កំ​ពុងធ្វើចរាចរណ៍នៅកន្លែងកើតហេតុ និងសម្របស​ម្រួលលេីករណីនេះកុំឲ្យកកស្ទះចរាចរណ៍​ និងជួយសង្រ្គោះមនុស្ស។ព័ត៌មានលំអិតជូនពេលក្រោយ។

មតិយោបល់