ភ្នំពេញៈ នៅវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីមនុស្សលោតពីលើផ្ទះ។
ជនរងគ្រោះឈ្មោះ ម៉ាត់ យ៉ាលីន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិខ្មែរ ឥស្លាម មានស្រុកកំណើតនៅសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ មុខរបរសព្វថ្ងៃមិនពិតប្រាកដ ស្នាក់នៅផ្ទះកន្លែងកើតហេតុខាងលើជិត ១០ឆ្នាំមកហើយ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីពលរដ្ឋក្បែរនោះបានឲ្យដឹងថា ខណៈពួកគាត់កំពុងអង្គុយមុខផ្ទះជុំគ្នា ស្រាប់តែឮសំឡេងលាន់ប្រាវ ក្រឡេកមើលឃើញបុរសរងគ្រោះដេកថ្ងូរស្រែកឈឺចាប់ពេញខ្លួន ដោយសារលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ ប៉ុន្តែមិនស្លាប់បានត្រឹមតែ បាក់ភ្លៅ បាក់ចង្កេះប៉ុណ្ណោះ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុ និងតេហៅឡានសាមុយដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

មតិយោបល់