ព័ត៌មានជាតិ

ទៅរកនារីបម្រើផ្លូវភេទ មិនទាន់បានអីផង គេបោកយកលុយអស់

ភ្នំពេញ: បុរសម្នាក់ត្រូវបាននារីរកស៊ីផ្លូវភេទមានគ្នា៤នាក់ ផ្សំគំនិតគ្នា បានធ្វើសកម្មភាពបោកយកកាបូបលុយ ត្រូវបានជនរងគ្រោះស្រែឲ្យជួយ ភ្លាមៗនោះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ និងកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ បានធ្វើការឃាត់ខ្លួនបាន២នាក់ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ស្រី វិន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងឈ្មោះ ង្វៀង ធីសឹង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយឡែកជនសង្ស័យដែលកំពុងរត់គេចខ្លួនមានឈ្មោះ តឿ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ និងឈ្មោះ ឌីណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ ឈឿន ដេវីដ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត និងរត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៩០៧ ក្រុម១៦ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើត ជនរងគ្រោះបានជិះម៉ូតូមករកនារីរកស៊ីផ្លូវភេទចំនួន៤នាក់ នៅចំណុចកើតហេតុខាងលើ ខណ:ពេលកំពុងតថ្លៃ ក៏មាននារីរកស៊ីផ្លូវខ្លះបានមកចោមរោម ហើយខ្លះទៀតបានមកស្ទាក់ម៉ូតូ ខ្លះជាន់ហ្វ្រាំងម៉ូតូ ខ្លះបានមកឱប រួចក៏បានលូកយកកាបូបលុយ ហើយបានរត់គេចខ្លួន។ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកផ្អើសឆោលឡោចោរៗ ខណ:ពេលនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់ បានធ្វើការជិះល្បាតនៅជុំវិញនោះ ក៏បានធ្វើការជិះតាម ហើយឃាត់ខ្លួនបាននារី២នាក់ ហើយ២នាក់ទៀតរត់គេចខ្លួនបាត់។

នារីទាំង២នាក់បានសារភាពថា ពួកនាងទាំង២នាក់ ពិតជាបានរួមគំនិតគ្នាធ្វើសកម្មភាពជាមួយនារីដែលកំពុងរត់គេចខ្លួន ធ្វើសកម្មភាពលូកយកកាបូបលុយពីជនរងគ្រោះ ក្រោយពីលួចបាន ក៏នាំគ្នាដើរចេញ ដោយទុកឲ្យខ្លួន២នាក់ឈរតថ្លៃជាមួយជនរងគ្រោះ។ ស្រាប់តែជនរងគ្រោះដឹងខ្លួនទាន់បានស្រែកផ្អើសឆោលឡោតែម្តង។

បច្ចុប្បន្ននារីសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធីច្បាប់៕

រកស៊ីផ្លូវភេទ (4)

រកស៊ីផ្លូវភេទ (1)

រកស៊ីផ្លូវភេទ (2)

រកស៊ីផ្លូវភេទ (3)

មតិយោបល់