ព័ត៌មានជាតិ

ដាច់ភ្លើងទៀត នៅខណ្ឌសែនសុខ និងពោធិ៍សែនជ័យ

ភ្នំពេញៈ អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះ៥នាទីថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង១០៖៣០នាទីព្រឹក មានករណីលោតទ្វារចរន្តពីអនុស្ថានីយទី៣ (GS3-F18) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ដែលស្ថិតនៅ (១)តាមបណ្តោយផ្លូវ២៧១ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (២)ផ្លូវម៉ៃដា ភូមិក្រាំងល្វា ភូមិត្រពាំងល្វា ភូមិប៉ប្រក់ខាងជើង និងភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូចដើម្បីជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

EDC

មតិយោបល់