ប្រសិនបើអ្នកបណ្តោយឲ្យកែងជើងចេះតែប្រេះខ្លាំងទៅៗ អ្នកនឹងទទួលរងនូវការឈឺចាប់ ហើយអាចឆ្លងមេរោគផ្សេងៗបាន។
មូលហេតុដែលបណ្តោលឲ្យមានបញ្ហាប្រេះកែងជើង គឺទម្លាប់នៃការទទួលទានអាហារខ្វះវីតាមីន, ជើងគ្មានអនាម័យ, បណ្តុំទៅដោយធូលីដី និងជាតិពុលជាដើម។ ចំណែកឯមនុស្សមួយចំនួនដែលខ្វះជាតិទឹកក្នុងខ្លួន ក៏អាចកើតមានបញ្ហានេះដែរ។
ដូច្នេះ អ្នកគួរតែព្យាយាមអនុវត្តវិធីសាស្ត្រសាមញ្ញៗ ៤ចំណុច ជើងរបស់អ្នកច្បាស់ជាលែងជួបបញ្ហាទាំងនេះទៀតហើយ។
១. ប្រើទ្រនាប់ជើងទន់ៗពេលនៅផ្ទះ
ការដើរដោយជើងទទេ នៅក្នុងផ្ទះ ចេញទៅហាត់ប្រាណនៅខាងក្រៅ អាចនាំឲ្យខូចស្បែកក្រោមបាទជើង ហើយអាចឆ្លងមេរោគផ្សិតថែមទតៀ។ ដូច្នេះ អ្នកគួរតែប្រើទ្រនាប់ជើងទន់ៗគ្រប់ពេល និងពាក់ស្រោមជើងពេលចេញទៅក្រៅ។
២. ប្រើប្រាស់ទ្រនាប់ជើងឲ្យទំហំ
មនុស្សជាច្រើនតែងតែប្រើប្រាស់ទ្រនាប់ជើងខុសទំហំ គឺតូចពេក ឬធំពេក ប៉ុន្តែពួកគេមិនដឹងថា ទម្លាប់បែបនេះធ្វើឲ្យប្រេះកែងជើងឡើយ។ ជាពិសេសជើងរបស់អ្នកអាចឈឺ ឬជាលិកាត្រូវបំផ្លាញ់។
៣. ការហាត់ប្រាណ
ការអនុវត្តលំហាត់ប្រាណជើងឲ្យបានច្រើន អាចជួយការពារ និងទប់ស្កាត់ការប្រេះកែងជើង, បង្កើនលំហូរឈាម, បន្ថយការរលាក…។ ការធ្វើលំហាត់ជើងដោយបង្វិលខ្លួន ដោយម្តងប្រើជើងឆ្វេងម្តងប្រើជើងស្តាំ គឺជាវិធីដ៏ល្អបំផុត។
៤. ម៉ាស្សាជើង
ប្រសិនបើអ្នកកំពុងតែសម្លឹងមើលវិធីធម្មជាតិ ដើម្បីទប់ស្កាត់បញ្ហាប្រេះកែងជើង អ្នកគួរតែសាកល្បងការម៉ាស្សាដោយប្រើប្រេង។ ការម៉ាស្សាដោយប្រើប្រេងអូលីវ ឬប្រេងដូងរាល់ថ្ងៃ ធ្វើឲ្យលំហូរឈាមនៅតំបន់ប្រអប់ជើងរត់បានល្អ, ស្បែកទន់ ហើយជួយការពារបញ្ហាប្រេះកែងជើងថែមទៀត៕
មតិយោបល់