ភ្នំពេញៈ សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោកបានស្នើឲ្យអភិបាលគណៈនៃអភិបាលខណ្ឌទួលគោកថា ការជ្រើសរើសប្រធានការិយាល័យខណ្ឌថ្មី ត្រូវតែជាមនុស្សដែលមានសមត្ថភាព និងមិនពាក់ព័ន្ធសែស្រឡាយ ឬបក្ខពួកនិយម។ ការស្នើឡើងបែបនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សាខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី២៩ កក្កដាឆ្នាំ២០១៦នៅសាលាខណ្ឌទួលគោក ដោយមានវត្តមានលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក សមាជិកក្រុមប្រឹក្សា រួមនិងអាជ្ញាធរមានសមត្ថកិច្ចរបស់ខណ្ឌជាច្រើនចូលរួមផងដែរ ហើយការស្នើឡើងនេះក៏ស្របពេលជាមួយដែលលោកឯក ឃុនដឿន បានបង្ហាញឲ្យសមាជិកក្រុមប្រឹក្សាបានដឹងជុំវិញការជ្រើសរើសប្រធានការិយាល័យថ្មីនេះផងដែរ។ លោក ឯក ឃុនដឿន បានលើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សានោះថា…
មតិយោបល់