ព័ត៌មានជាតិ

អាសូរណាស់!ករណីរថយន្តបុកក្មេងប្រុសម្នាក់ជិះកង់អាយុ៨ឆ្នាំបណ្តាលអោយស្លាប់…

បាត់ដំបង: ថ្ងៃទី០៦.០៦.២០២៣ ម៉ោង១៧:៥នាទី នៅចំណុច ផ្លូវកៅស៊ូ ក្រុមទី៥ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងកង់និងរថយន្ត បើកបរ ច្រាស់ទិសគ្នា (ជើង ត្បូង) មកដល់កន្លែងកើតហេតុ កង់បានបទឆ្វេង បណ្តាលឲ្យរថយន្តបុកតែម្តង ៖
១-អ្នកជិ:កង់ឈ្មោះ ឆា. នុន ភេទប្រុស អាយុ ៨ឆ្នាំ នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុបាណន់ បានស្លាប់នៅកន្លែងកើតហេតុ
២-រថយន្ត ម៉ាកលិចស៊ីស RX.300 ពណ៌ខ្មៅ សេរីឆ្នាំ ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2R 4209 បើកបរដោយឈ្មោះ ស្រូយ គឹមហ៊ីង ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ទិសដៅបើកបរ ពីត្បូងទៅជើង ។ចំណែកមធ្យោបាយទាំងពីរ ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោកខេត្តរក្សាទុក រងចាំការដោះស្រាយ ចំណែកសាកសព្វ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់