ព័ត៌មានជាតិ

ករណីបុរសម្នាក់បើកបរល្បឿនលឿនបង្ហោះរេចុះរេឡើងអាចបង្កគ្រោះនិងដេកលើម៉ូតូ…

ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា នៅយប់ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ២១៖៣០នាទី​ នៅចំណុច​ផ្លូវ​ជាតិ​លេខ​៦​ ភូមិ​បាក់ខែង​លើ សង្កាត់​បាក់ខែង​ ខណ្ឌ​ជ្រោយ​ចង្វារ​ កម្លាំង​នគរបាល​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ បានឃាត់​ ទោចក្រយាន​យន្ត​ចំនួន​០១គ្រឿង​
+មូលហេតុ​៖
​ -បេីកបរ​ក្នុង​ល្បឿន​លឿន​ បង្ហោះ​ រេចុះរេឡេីង​ ដែលអាចបង្កគ្រោះ​ ដល់អ្នកដ៏ទៃផងដែរ​ ។ (បេីកបរ​ ដេកលេីម៉ូតូ)​​ -ល្មើស​មាត្រា​៦​ ចំណុច​៣ក​ នៃអនុក្រឹត្យលេខ០៣៩​ (ត្រូវ​ពិន័យ​ជា​ប្រាក់​ ចំនួន​ ១០០,០០០រៀល​ ករណី​ល្មើស​ បេីកបរ​យានជំនិះ​ បង្ហោះ​ រេចុះរេឡេីង​ ឆាបឬគៀ​រ )​ ។
+បច្ចុប្បន្ន៖​ បានធ្វេីកិច្ចសន្យា​អប់រំ​ ណែនាំ​ កុំឲ្យមានកំហុសលេីកក្រោយទៀត​ និងអនុញ្ញាតិឲ្យទៅវិញ​ ។

មតិយោបល់