ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចរថយន្ត…

ត្បូងឃ្មុំ:យោងតាមផេកការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា លទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបករណីលួច (រថយន្ត ) កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១ និង១៥នាទី នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះ នៅភូមិក្រែកត្បូង…
#ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៣០នាទី
ក្រោយពីទទួលបានពាក្យបណ្តឹង លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជារភ្លាមៗទៅ លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក ដឹកនាំមន្ត្រីជំនាញ ចុះស្រាវជ្រាវ ករណីបាត់រថយន្ត ០១គ្រឿង ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក បានទទួលបណ្តឹងផ្ទាល់មាត់ពីឈ្មោះ កែវ វីរ:បុត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ថាមានករណី: បាត់រថយន្ត ចំនួន ០១គ្រឿង ម៉ាក លីប្រូ ពណ៌ស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2A-0812 នៅត្រង់ចំណុចក្រោយផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ក្រោយទទួលបានបណ្តឹងភ្លាម សមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវភ្លាមៗ ជាបន្តបន្ទាប់ និងកំណត់បានមុខសញ្ញាឈ្មោះ ភេន វុធ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិមនោប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ដែលជាមុខសញ្ញាលួចរថយន្តខាងលើ ។
រហូតដល់ម៉ោង០៨ និង៤៥ឆ្នាំ ថ្ងៃ.ខែ.ឆ្នាំ ដដែល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ បានសហការជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោរទិ៍ទី២ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានបើកកិច្ចសហប្រតិបត្តិការប.ង្ក្រាប.ចាប់ខ្លួនមុខសញ្ញាឈ្មោះ ភេន វុធ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិវិហារលួង ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងដកហូតវត្ថុតាង (រថយន្តខាងលើ) បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរ ធ្វើនីតិវិធីបន្ត ។
ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានអនុញ្ញាត ឲ្យសមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់