ភ្នំពេញ៖ ថ្ងៃទី 30 ខែមករា ឆ្នាំ2015 បួនខែបន្ទាប់ពីទទួលបានជោគជ័យនៃការចាប់ផ្តើមជាក្រុមហ៊ុនសេវាទូរសព្ទ័ដំបូងដែលចែកចាយសេវាធានារ៉ាប់រងជីវិត។ សេវាធានារ៉ាប់រងជីវិតរបស់ក្រុមហ៊ុន Smart ដែលធានាទិញបន្តដោយ Bima ឥឡូវនេះ បម្រើសេវាជូនដល់ក្រុមគ្រួសារច្រើនជាង 20.000 នាក់នៅកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទដំបូងនិងតែមួយគត់ចែកចាយសេវាធានារ៉ាប់រងជីវិត បច្ចុប្បន្ននេះបានចែកចាយលើសពីការរំពឹងទុកយ៉ាងច្រើននៅក្នុងទីផ្សារ។ ហើយនេះគឺជាលើកដំបូងនៅក្នុងស៊េរីនៃផលិតផលធានារ៉ាប់រងតាមរយះទូរស័ព្ទ ដែលអាចរកបានតាមរយៈភាពជាដៃគូដ៏រឹងមាំរវាងក្រុមហ៊ុនSmart និង Bima ដោយរួមគ្នាប្រកាន់ភាពជឿជាក់ជូនដល់អតិថិជនជាច្រើនជាមួយសេវាបម្រើល្អជាងមុន ផ្តល់ជូននូវភាពច្នៃប្រឌិតនិងតំលៃសមរម្យនៃសន្តិសុខហិរញ្ញវត្ថុ។
នៅដើមខែធ្នូមានការសងធានារ៉ាប់រងជីវិតលើកដំបូងរបស់ ក្រុមហ៊ុនSmart ទៅកាន់ក្រុមគ្រួសាររបស់បុរសវ័យក្មេងម្នាក់មានអាយុ24 ឆ្នាំ។ Bima រក្សាកំណត់ត្រានិងសិក្សាពីករណីនោះយ៉ាងជាក់លាក់ ហើយដោះស្រាយត្រឹមតែ 3 ថ្ងៃបន្ទាប់ពីការដាក់ពាក្យស្នើ ជូនដល់អ្នកទទួលផល។ លោក ហៀង ប៊ុនហៃ ប្រធានផ្នែកបណ្តឹងទាមទារសំណងរបស់ក្រុមហ៊ុនBima បានអធិប្បាយអោយដឹងថា Bima យល់ច្បាស់ពីតម្រូវការបន្ទាន់លើផ្នែកហិរញ្ញវត្ថុរបស់ក្រុមគ្រួសារ ក្នុងករណីអកុសលណាមួយ ជាពិសេសក្នុងករណីអកុសលដែលកើតឡើងចំពោះអ្នករកចំណូលរបស់គ្រួសារ។
នៅទូទាំងពិភពលោក ផលិតផលនានារបស់ Bima គឺតែងតែជាបទពិសោធលើកដំបូងរបស់អតិថិជនខ្លួនក្នុងការជ្រើសរើសសេវាធានារ៉ាប់រង ហើយជាមធ្យមមានអតិថិជនរបស់ខ្លួន 14%នៅក្នុងទីផ្សារក្នុងតំបន់ ដែលពីមុនធ្លាប់ជាវសេវាធានារ៉ាប់រងជាមួយក្រុមហ៊ុនផ្សេង ទៀត។ ក្រុមហ៊ុនBima បានសិក្សាមើលលើស្ថិតិមួយដែលស្រដៀងគ្នា សម្រាប់កម្ពុជា ហើយឥឡូវនេះក្រុមហ៊ុនមានអតិថិជនរហូតដល់ជាង 20.000 នាក់ ក្នុងរយះពេល 4ខែ នេះជាលទ្ធផលនាំមុខគេ លើសេវាធានារ៉ាប់រង របស់ខ្លួនក្នុងការប្រជ្រៀតចូលទីផ្សារ ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីការជាវសេវាធានារ៉ាប់រងតាមរយៈអ្នកប្រឹក្សាលក់របស់Bima អតិថិជនក៏អាចជាវបានតាមរយះការចុចលេខកូដខ្លី * 2248 * 1 # ឬទូរស័ព្ទមកកាន់ភ្នាក់ងារSmart ឬទូរស័ព្ទមកសេវាអតិថិជន Bima 010 242 248 ។
ជាមួយនឹងការទទួលបានភាពជោគជ័យនៃសេវាធានារ៉ាប់រងជីវិតរបស់ក្រុមហ៊ុនSmart នេះគឺជាការរីកដុះដាលមួយដែលជំរុញអោយមានការច្នៃប្រឌិតថ្មីៗកាន់តែច្រើនជាងមុននៃផលិតផលធានារ៉ាប់រងតាមរយះទូរស័ព្ទដៃ ហើយគ្រប់គ្នានឹងទន្ទឹងរងចាំនូវភាពជាដៃរគូរផ្សេងទៀតក្នុងការបំរើអតិថិជនSmart ជាមួយសន្តិសុខហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតនិងមានតំលៃសមរម្យ ព្រមទាំងបង្កើនការជ្រៀតចូលសេវាធានារ៉ាប់រងក្នុងគោលបំណងធានាផ្នែកហិរញ្ញវត្ថុសំរាប់គ្រប់ក្រុមគ្រួសារកម្ពុជា។
មតិយោបល់