ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចទូរសព្ទ័…

បាត់ដំបង:ត្រូវនឹងថ្ងៃទី​០៧ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង០៧និង០០នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន​០២នាក់៖
១-ឈ្មោះ ឡុង ម៉ាឡា ភេទស្រី អា​យុ៤៩ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ថាបានបាត់ទូរស័ព្ទដៃ០១គ្រឿងម៉ាក oppo ពណ៌​ក្រ​ហម​០១គ្រឿងប្រាក់ដុល្លាអាមេរិកចំនួនលា១០០ ដុល្លាប្រាក់រៀល២២ម៉ឺនរៀល កាល ពីថ្ងៃទី​០៥ខែ​មិ​ថុនាឆ្នាំ២០២៣ វេលា ម៉ោង២និង០០នាទីរំលងអា​ធ្រាត្រឈានចូលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០ ២៣​ចំណុចភូមិរ៉ា ឃុំមោង ស្រុកមោង ឫស្សី ខេត្តបាត់ដំបងដោយត្រូវជនសង័្សយលួចយក។២-ជនរងគ្រោះឈ្មោះ ឯម សុម៉ាលី ភេទស្រី អាយុ​១៨ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បាត់បង់ទូរសព្ទ័ដៃ០១គ្រឿង ម៉ាក​vivo ពណ៌ត្រួយចេក កាលពី យប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៣ វេ លាម៉ោង១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ខែមុថុនាឆ្នាំ២ ០២៣ ចំណុចភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយជនសង័្សយលួចយក។ទទួលបានពាក្យបណ្តឹងនេះ​ និងដោយ​អនុត្តតាមយោ បល់ដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​លឹម​ ពុទ្ធីឡា​ ស្នង ការងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​លោ​កវរសេនី យ៍ឯក​ ស​ គឹម​ឡុង​ អធិ​ការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វេីការស្រាវជ្រាវ​ រហូតកំណត់មុខសញ្ញាបាននិង​ឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន​០១នាក់ឈ្មោះផលសុភាក់ ហៅ​ជ្រូកភេទប្រុសអា​យុ២៤ឆ្នាំរស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងដកហូតបានទូរស័ព្ទដៃ​ចំនួន​០២គ្រឿង ដែលជារបស់ជនរងគ្រោះ ឃាត់ខ្លួនបាន​នៅចំណុចក្រុមទី០៧ ភូមិរ៉ា ឃុំមោង ស្រុកមោង​ឫ​ស្សី វេលាម៉ោង០៩និង៤០នាទីព្រឹក នាថ្ងៃទី០៧ ខែ​ មិថុនា​ឆ្នាំ២០២៣ ។ទូរស័ព្ទដៃចំនួ​ន០២គ្រឿងត្រូវបានប្រគល់ជូនម្ចាស់វិញ​ រីឯជនសង័្សយត្រូវ​បានឃាត់ខ្លួនរៀបចំសំណុំ​រឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តទោសតាមផ្លូវច្បាប់៕

មតិយោបល់