ក្រសួងសុខាភិបាលប្រកាសធ្វើការកែតម្រូវដែលបានប្រកាសនៅថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដោយសារបញ្ហាបច្ចេកទេស គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ

ដោយយោងតាមបណ្តាញព័ត៌មាន Fresh New នៅមុននេះបន្តិចថា ក្រសួងសូមប្រកាសធ្វើការកែតម្រូវ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ដែលក្រសួងទើបប្រកាសនៅថ្ងៃទី២១ ខែមីនានេះ គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ មិនមែន៥៨នាក់ទេ ដោយសារបញ្ហាបច្ចេកទេសស្ទួនលេខ។

លោករដ្ឋមន្ត្រីបញ្ជាក់ប្រាប់ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដែលក្រសួងប្រកាសនៅព្រឹកនេះ តាមពិតមិនមែនចំនួន៥៨នាក់នោះទេ គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ ព្រោះតែបញ្ហា Error បច្ចេកទេសបន្តិចទើបមានការភាន់ច្រឡំបែបនេះ»

លោករដ្ឋមន្ត្រីបញ្ជាក់ថា នៅពេលបន្តិចទៀតនេះ ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសព័ត៌មានថ្មី ដើម្បីកែតម្រូវសេចក្តីប្រកាសព័ត៌មានចាស់ អំពីតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានប្រកាសនៅព្រឹកមិញនេះ៕

ប្រភព៖ Fresh News

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *