ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីដើរលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវជាតិ…

កណ្ដាល:យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា កាលថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៨នឹង១០នាទី នៅចំណុច ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិស្ពានថ្មី ឃុំរកការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ជនសង្ស័យ ចំនួន ០១នាក់(ឃាត់ខ្លួន)
.ឈ្មោះ លាភ ធួន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក
១.ផាសអាប់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JT-7900 ចំនួន ០១គ្រឿង។(មធ្យោបាយដើរធ្វើសកម្មភាព)
២.ខ្សែភ្លើងរុំជ័រ ពណ៌ខ្មៅ ទំហំ ២,៥ ចំនួន ០២ខ្សែ ប្រវែង ៥,៦ ម៉ែត្រ ។
៣.ខ្សែភ្លើងរុំជ័រពណ៌ស ទំហំ ២.៥ ប្រវែង ៨,២ម៉ែត្រ ។
៤.ទុយយោទីបជ័រ ទំហំ ៣៤មីលីម៉ែត្រ ចំនួន ០២កំណាត់។
៥.ពូថៅដងដែកចំនួន០១។
៦.កន្ត្រៃកាត់ខ្សែភ្លើងដងជ័រពណ៌ការ៉ុត ចំនួន០១។
៧.កន្ត្រៃកាត់ខ្សែភ្លើង ដងជ័រពណ៌លឿងចំនួន ០១។
៨.ដង្កាប់ចំនួន ០១។
៩.កាមេរ៉ាសុវត្ថិភាព ចំនួន០១ ។
១០.ទូរសព្ទម៉ាក VIVO ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង។
សភាពនៃរឿងហេតុ
ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមបង្គោលបំភ្លឺផ្លូវជាតិលេខ៦ ចំនួន ០៣លើក÷
.លើកទី១ ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅចំណុចស្ពានលេខ១៤ ភូមិសាមគ្គី ឃុំព្រែកដំបង បានចំនួន ១៤គីឡូក្រាម យកទៅលក់ឱ្យអេតចាយនៅឃុំព្រែកអញ្ចាញ បានប្រាក់ចំនួន ១៤ម៉ឺនរៀល។
.លើកទី២ នៅថ្ងៃទី ២៩.០៥.២០២៣ វេលាម៉ោង ០៨:០០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅចំណុចស្ពានលេខ២០ ភូមិឡឥដ្ឋ ឃុំព្រែកដំបង តែមិនបានសម្រេចដោយឃើញសមត្ថកិច្ច ជនសង្ស័យក៏ជិះ ផាសអាប់ របស់ខ្លួនគេច។
.លើកទី៣ នៅថ្ងៃទី ០៧.០៦.២០២៣ វេលាម៉ោង ០៨:០០នាទី ជនសង្ស័យបានជិះផាសអាប់របស់ខ្លួនតែម្នាក់ឯងមកធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅបង្គោល កាប៊ីនភ្លើង ផ្លូវជាតិលេខ៦ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ល្បាតឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ក៏ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកប៉ុស្តិ៍ធ្វើការសាកសួរតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវជាតិលេខ៦ ពិតប្រាកដមែន។
ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។

មតិយោបល់