ព័ត៌មានជាតិ

ចេញពីគុកមិនទាន់រកផ្ទះឃើញផងស្រស់នួនល្អងរមាស់ដៃលួចគេទៀត…

កោះកុង: នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២៣:៣០នាទី នៅចំណុចសួនច្បារមុខសាលាខេត្ត ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ
បានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះយ៉ុង សីហា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
+ករណី:លួច
ជនរងគ្រោះឈ្មោះវេន ផល្លី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកម្មករលក់អីវ៉ាន់តាមឆាកតន្ត្រី មានទីលំនៅភូមិព្រែក សង្កាត់ច្បារអំពៅទី០១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-វត្ថុតាងដកហូត: កាបូបស្ពាយ០១
-ទូរសព្ទម៉ាកvivo ០១គ្រឿង។
ជនសង្ស័យត្រូវបានផ្នែកព្រហ្មទណ្ឌបំពេញសំនុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីបន្តនីតិវិធី ។

មតិយោបល់