ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តធ្លាក់ផ្លូវខ្លួនឯងបណ្តាលអោយមានមនុស្សស្លាប់និងរងរបួសធ្ងន់ស្រាលជាច្រើននាក់…

កែប:យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥រោជ ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២ៈ៣០ នាទី រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង (បើកបរងងុយដេកធ្លាក់ផ្លូវ) លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១-២២ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
រថយន្ដម៉ាក តាកូម៉ា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC-3606 បើកបរដោយឈ្មោះ ម៉ីន អាស៊ី ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កសិករ (របួសស្រាល)។
អ្នករួមដំណើរចំនួន១១នាក់ រងរបួសធ្ងន់ស្រាលរួមមាន៖
១,ឈ្មោះ សា រី ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ (របួសស្រាល)
២,ឈ្មោះ សា តាស់ ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ (របួសធ្ងន់)
៣,ឈ្មោះ និច សូឡោះ ភេទ ប្រុស អាយុ ៧ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)
៤,ឈ្មោះ ហា ហ្វីស ភេទ ប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)
៥,ឈ្មោះ រស់ មៃ ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ កសិករ (របួសធ្ងន់)
៦,ឈ្មោះ ហូ ស៊ីត ភេទ ប្រុស អាយុ ៤ ឆ្នាំ មុខរបរ កុមារ (របួសស្រាល)
៧,ឈ្មោះ ស ហ្វីយ៉ា ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរ កសិករ (របួសស្រាល)
៨,ឈ្មោះ មៃ រ៉ា អាយុ ១ខួប ទារក ស្រី (របួសធ្ងន់)
៩,ឈ្មោះ អូ ម៉ារក់ ភេទ ស្រី អាយុ ៣ ឆ្នាំ មុខរបរ កុមារ (របួសធ្ងន់)
១០,ឈ្មោះ ម៉ូ សើត ភេទ ប្រុស អាយុ ៦ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)
១១,ឈ្មោះ បូ រីរ៉ោះ ភេទ ប្រុស អាយុ ៦ ឆ្នាំ (ស្លាប់) ទាំង ១២ នាក់ ខាងលើរស់នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
បច្ចុប្បន្នអ្នករងរបួសខាងលើនគរបាលយើងបានសហការដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងអ្នកស្លាប់បានរៀបចំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណ ៕

មតិយោបល់