ព័ត៌មានជាតិ

ករណីរថយន្តដឹកជ្រូកបុករះតូបលក់បាយបណ្តាលអោយមានមនុស្សរងរបួស តាមបណ្តោយផ្លូវជាតិលេខ៣…

តាកែវ:យោងតាមផេកHotline117បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករ:តូបលក់បាយ បណ្តាលឲ្យរបួសធ្ងន់ ០២នាក់(ប្រុស) និងស្រាល ០១នាក់ (ស្រី) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។
នៅវេលាម៉ោង ១២:៤៣ នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ៕

មតិយោបល់