បាត់ដំបង:កាលពីថ្ងៃអង្គារ៣រោចខែជេស្ឋឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣វេលា ម៉ោង១០ និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័រួមជាមួយក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែងនៅចំណុចក្រុមទី១២ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៦នាក់ និងថកហូតសម្ភារះគឺ៖
-មាន់ជល់ ចំនួន០៩ក្បាល
-ជញ្ជីង សម្រាប់ថ្លឹងមាន់ ០១
-កៅស៊ូ សង្វៀនជល់មាន់ចំនួន ០១ដុំ
-ជេីងក្រាននហ្គាស ចំនួន០១
-ស៊ុមសម្រាប់ដាក់មាន់ ចំនួន០៧
-ឆ្នាំងដាំទឹកស្អំមាន់ ចំនួន០១ ។
អ្នកប្រព្រឹត្តិត្រូវបានសាកសួរនិងរៀបចំបញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់៕
មតិយោបល់