ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់ម្នាក់និងរងរបួសធ្ងន់១នាក់…

កំពង់ឆ្នាំង:ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង១៧និង១៥នាទី លើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិចន្លោះរេន ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ក្នុងដំណើរច្រាសទិសគ្នា ។ ដែលម៉ូតូមួយគ្រឿងម៉ាក ហុងដា C.125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HL 7401 បើកបរដោយឈ្មោះ យ៉ែម សុផា ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ លុះមកដល់ចំណុចខាងលើ ក៏បានបុកគៀរម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា C.125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1k 7205 បើកបរដោយឈ្មោះ ថា ចាន់រឿន ហៅឡូញ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ។បណ្តាលឲ្យស្លាប់ ឈ្មោះយ៉ែម សុផា នៅនឹងកន្លែងកើតហេតុ និងរងរបួសមនុធ្ងន់ឈ្មោះថា ចាន់រឿន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ក្រោមពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការ ពិនិត្យវាស់វែ ហើយបានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងចាប់យកវត្ថុតាងមករក្សាទុក
ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

មតិយោបល់