សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចកាត់យកនាឡិកាទឹកជាច្រើនកន្លែង ក្នុងក្រុងសៀមរាប…
សៀមរាប:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា លោកវរសេនីយ៍ឯក ដា ចម្រើន អធិការក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងករណី អំពើលួច ( លួចកាត់យកនាឡិកាទឹកជាច្រើនកន្លែងក្នុងក្រុងសៀមរាប ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
(ក្រុងសៀមរាប)៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក នួន ស័ក្តិចំរេីនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចម្រើន អធិការនគរបាលក្រុងសៀមរាប ។
-កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១០,០០នាទី មានឈ្មោះ គ.គ ភេទប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមន្រ្តីរដ្ឋាករទឹកស្វយ័តសៀមរាប រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានមកប្តឹងរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៧,០០នាទីនៅចំណុចតាមបណ្តាយផ្លូវ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាត់យកនាឡិកាទឹកដែលជាកម្មសិទ្ធិរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ដាក់ឲ្យប្រជាពលរដ្ឋប្រេីប្រាស់ ចំនួន០៣ទីតាំង ស្មើនឹង០៣គ្រឿង ។ -ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ ហើយឆែកកាមេរ៉ាសុវត្ថិភាពបានកំណត់មុខសញ្ញា និងបានស្រាវជ្រាវរកជនសង្ស័យ ។
-ជាក់ស្តែងនៅថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២៣ វេលម៉ោង០៧,៣០នាទី ជនរគ្រោះឈ្មោះ ស.ស.ណភេទប្រុស អាយុ៤១ឆ្នាំមុខរបរ មន្រ្តីរដ្ឋាករទឹកស្វយ័តសៀមរាប រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានរាយការណ៍ថា រដ្ឋករទឹកស្វយ័តសៀមរាប បានបាត់នាឡិកាទឹករបស់ប្រជាពលរដ្ឋ ចំនួន០៥គ្រឿង ហើយមកទល់ពេលនេះខាងរដ្ឋាករទឹកស្វយ័តសៀមរាប បានបាត់នាឡិកាទឹកសរុប៤៧គ្រឿង ផងដែរ ។
-ក្រោយពីទទួលសេចក្តីរាយការណ៍ សមត្ថកិច្ចយើងក៏ឆែកកាមេរ៉ាសុវត្ថិភាព ដោយឃើញថា ជនសង្ស័យជាមនុស្សតែមួយ រួចសមត្ថកិច្ចយើងបានធ្វើការល្បាត នៅវេលាម៉ោង១១,៣០នាទី ក៏ប្រទះឃើញជនសង្ស័យនិងម៉ូតូ ហើយយកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចអារកាត់ផ្តាច់លួចនាឡិកាទឹក តាមមុខផ្ទះប្រជាពលរដ្ឋក្នុងក្រុងសៀមរាបជាច្រើនលើក ពិតប្រាលដមែន ។ រាល់ពេលដែលលួចនាឡិការទឹកបាន ជនសង្ស័យបានយកទៅដុតដើម្បីយកស្ពាន់ ដោយនាឡិកាទឹកចំនួន០៣គ្រឿង អាចរំលាយយកស្ពាន់បានចំនួន១គីឡូក្រាម រួចលក់ឲ្យអ្នកទិញអេតចាយតាមរទេះ ដោយក្នុង០១គីឡូក្រាមលក់បានប្រាក់ចំនួន ១៥,០០០រៀល ។
-ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖ឈ្មោះ ង៉ា ប៊ុនស៊ុយ ហៅម៉ាប់ ភេទប្រុស អាយុ៣៣ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
*វត្ថុតាងដកហូតសរុប ម៉ូតូចំនួន០១គ្រឿង ដែលជិះសកម្មភាព កន្រ្តៃកាត់១,ដង្កាប់១,កន្រ្តៃដងលឿង១,កូនសោរមានមុខងារច្រើនមុខ ចំនួន១,ម៉ាឡេតចំនួន១,ក្បាលរ៉ូប៊ីនេចំនួន១(រាងមូល),ដៃវ៉ានចំនួន១៦ និងសំលៀកបំពាក់ជនសង្ស័យធ្វើសកម្មភាពចំនួន០១ សម្រាប់ផងដែរ ។
▪️ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕
↘️ ប្រសិនបើ បងប្អូនប្រជាពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ:
សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង
️☎️ 097 778 0123 , 012 239 240
មតិយោបល់