រតនគិរីៈ គំនរឈើប្រណិតជាច្រើនកន្លែង ដែលឈ្មួញបានទំលាក់លុយ ឲ្យទៅប្រជាពលរដ្ឋនិង បងប្អូនជនជាតិ ដើមភាគតិច ចូលកាប់ឈើយ៉ាងអាណាធិបតេយ្យ នៅតំបន់ហាមឃាត់អភិរក្សសត្វព្រៃ លំផាត់ជាច្រើនកន្លែង ក្នុងស្រុកលំផាត់ ចំណុចអូរល្វាក់ ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។
គំនរឈើទាំងនោះ ដែលឈ្មួញគរ ទុកក្បែរស្នាក់ការ ដែនជម្រកសត្វព្រៃ លំផាត់មានទីតាំងឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី ជាក់ស្ដែងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ មានរថយន្តដូចជាបាឡែន ឡង់គ្រីស័រ ពណ៍សំបកឪឡឹក ពាក់ស្លាកលេខសៀមរាប ២A.៥១៧៨ រថយន្តត្រូពិច ស្លាកលេខភ្នំពេញ២A.៤៧៤៦ បានធ្វើសកម្មភាពដឹកជញ្ជូន បទល្មើសព្រៃឈើ យ៉ាងរលូនឆ្លងកាត់ទីស្នាក់ការ ដែនជំរកសត្វព្រៃលំផាត់នឹង សង្កាត់រដ្ឋបាលព្រៃឈើលំផាត់ ដោយមានមន្រ្តីស្នាក់ការទាំងនោះ ជាប់រវល់តែចងអង្រឹង ដេកចាំយាមឈើជាមួយឈ្មួញ វៀតណាមផងដែរ។ ព្រោះខ្លាចមានកម្លាំង អ្នកធំនឹងជំនាញខាងណាមកហាមឃាត់ ដើម្បីងាយស្រួលជូនដំណឹង តាមទូរស័ព្ទដល់ថៅកែ ឈើទាំងនោះ។
ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់កន្លែងគំនរឈើ នោះស្រាប់តែបានជួបឈើជាច្រើន កន្លែងរបស់ឈ្មួញ ជនជាតិវៀតណាមឈ្មោះហៀវ ភេទប្រុស នឹងឈ្មោះតាយ ភេទប្រុស ជនជាតិវៀតណាម ដែលគ្រប់គ្រងដោយមន្រ្តី ស្នាក់ការដែនជម្រកសត្វព្រៃ លំផាត់ ដែលមានឈ្មោះ វិចិត្រ ជាមន្ត្រីបរិស្ថាន ដែលសំងំចាំយកលុយពី ថៅកែឈើទាំងនោះ ធ្វើមាន ធ្វើបាន ដោយមិនដឹងខ្លួន។
ចំណែកលោកជូ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថាន ខេត្តរតនគីរី បានប្រាប់ post news ថាមិនអាចសុំការបំភ្លឺ បានទេ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ គឺលោកមិនដែលខ្វាយខ្វល់ អំពីបទល្មើស ក្នុងដែនជម្រកសត្វព្រៃ នោះឡើយ គឺលោកប្រធានមន្ទីរបរិស្ថានរូបនេះ គិតតែប្រមូលលុយពី បទល្មើសព្រៃឈើ ដាក់ក្នុងហោប៉ៅ របស់ខ្លួនទៅវិញ។
ជាក់ស្ដែងដូចបទល្មើស ខាងលើដែលមាន ឈ្មួញជនជាតិវៀតណាម ឈ្មោះហៀវ និងឈ្មោះតាយ តាមបណ្តាល ក្រុមហ៊ុនមួយចំនួន ដែលក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែ កាប់ឈើប្រណិត ដោយជ្រកក្រោមផ្លាកក្រុមហ៊ុនដី សម្បទានសេដ្ឋកិច្ចតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋរស់នៅ ជិតមន្ទីរបរិស្ថាន ខេត្តបានឲ្យដឹងដែរថា ជារៀងរាល់ថ្ងៃ ជាពិសេសដើមខែ និងចុងខែគាត់ បានឃើញមាន រថយន្តស៊េរីទំនើបៗ បើករថយន្តចូលមន្ទីរ បរិស្ថានខេត្ត សង្ស័យជូនសំណែន ដល់លោកប្រធាន រូបនោះហើយ។
ប្រជាពលរដ្ឋ បានសំណូមពរដល់ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយសំអាល់មេត្តាពិនិត្យ កូនចៅក្រោមឱវាទផងទាន ព្រោះព្រៃឈើ នៅខេត្តរតនគិរី ជិតរលាយហិនហោចអស់ហើយ សូម្បីតែសត្វព្រៃក៏គ្នា មិនដឹងរស់នៅកន្លែង ណានោះទេ ៕
មតិយោបល់