ព័ត៌មានជាតិ

ចែកំពីងរាជ ចែនិច ចែយួន (ឈ្មោះតែមួយ)ត្រូវបានក្រុមខ្នោះមាសបង្រាបបានហើយករណីជួញដូរសារធាតុញៀន…

កោះកុង:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០នាទី លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានដឹកនាំផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្ដិ៍នគរបាលស្មាច់មានជ័យ បានបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកន្លែងទទួលបញ្ញើរអីវ៉ាន់ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ដែលមានឈ្មោះ និងវត្ថុតាងដូចខាងក្រោម៖
-ជនសង្ស័យឈ្មោះ ឆាន់ សុផាន់នី (ហៅនិច ហៅយួន និងហៅកំពីងរាជ ) ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ក្រោយមកក៏បានបន្តឃាត់ខ្លួនបុរស១នាក់ជាប្តី និងវត្ថុតាងដូចខាងក្រោម៖
-ជនសង្ស័យឈ្មោះ ហាក់ ទីណា (ឡយ) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
+ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១កញ្ចប់ធំ, ១កញ្ចប់តូច
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូចំនួន០១គ្រឿង
-ជញ្ញីងថ្លឹងចំនួន១គ្រឿង
ករណីនេះកម្លាំងយើងកំពុងបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តរតាមនីតិវិធី។

មតិយោបល់