ព័ត៌មានជាតិ

ករណីបុរសម្នាក់លង់ទឹកសមុទ្របណ្តាលអោយស្លាប់ម្តុំឆេ្នរអូរឈើទាលព្រឹកនេះរកឃើញសាកសពហើយ…

ព្រះសីហនុ:យោងតាមផេកកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីកងកម្លាំងសមត្ថកិច្ចចម្រុះពាក់ព័ន្ធ បានខិតខំប្រឹងប្រែងស្វែងរកមនុស្សលង់ទឹកសមុទ្របាត់ខ្លួន ក្នុងហេតុការណ៍ជួយសង្រ្គោះកូនប្រុសនៅចំណុចឆ្នេរ​អូរឈើទាល​ ពេលនេះបានប្រទះឃើញសាកសពហើយ ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស អាយុ៤៣ឆ្នាំ បាត់ខ្លួនកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ត្រូវអណ្តែតទ្បើងនៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្បែរពោង សញ្ញាសម្គាល់ពណ៌ក្រហម។ចំពោះមុខលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់ឲ្យលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅទីតាំងកើតហេតុ ដើម្បីសហការប្រគល់សាកសពជូនដល់ក្រុមគ្រួសារសាច់ញាតិនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់