ម្ចាស់ចាក់សោរតូបហើយទៅដេកផ្ទះជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកព្រៃកប្បាស…
តាកែវ: ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទី ស្ថិតនៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច(លួចម៉ូទ័រស្វាននិងប៉ុសផ្សារដែក)កើតឡើង បង្កដោយជនសង្ស័យចំនួន០២នាក់៖ ១/ឈ្មោះ គួយ សុខគីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ(ឃាត់ខ្លួន) ២/ឈ្មោះ ហ៊ន លាងហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ(ឃាត់ខ្លួន) បានធ្វើសកម្មភាពចូលក្នុងតូបលក់និងជួសជុលម៉ូទ័រ លួចយកម៉ូទ័រស្វានបុកចំនួន០៣គ្រឿង ម៉ូទ័រខាត់០១គ្រឿង ប៉ុសផ្សារដែក០១គ្រឿង របស់ម្ចាស់ឈ្មោះ សាញ់ យឿន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរជួសជុលម៉ូទ័រ រស់នៅភូមិកើតហេតុ ខណ:ពេលដែលម្ចាស់ចាក់សោរតូបហើយទៅដេកផ្ទះ។ រួចឈ្មោះ គួយ សុខលីម បានយកប៉ុសផ្សារដែកទៅលក់ឱ្យឈ្មោះ ផាត់ ជ្រុយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ(គេចខ្លួន) បន្ទាប់មកបានឱ្យឈ្មោះ សាង លីម៉េង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបាសឹង ឃុំបាស្រៃ ស្រុកអង្គរបូរី ខេត្តតាកែវ(ឃាត់ខ្លួន) ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ិត ពណ៍ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ 1Z-7892 ជូនយកម៉ូទ័រស្វានចំនួន០២គ្រឿង យកទៅឱ្យឈ្មោះ ឈាងលី ស៊ីណាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជួសជុលគ្រឿងចក្រ ស្នាក់នៅភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ(ឃាត់ខ្លួន)។
ក្រោយទទួលបានព័ត៍មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ខាងលើ រួមជាមួយវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវដែលមានកាបូបលុយ ខ្សែក ទូរស័ព្ទ ម៉ូតូទុកតាមទីវាល ឬរបស់មានតម្លៃផ្សេងៗ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងមានជនខិលខូចឆ្លាតឱកាស លួច ឬឆក់ ធ្វើឱ្យបាត់បង់នៅទ្រព្យសម្បត្តិផ្ទាល់ខ្លួន បើសិនជាមានជនគួរឱ្យសង្ស័យមេត្តាចូលរួមសហការផ្តល់ព័ត៌មាន ដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ ☎️097 7780068♂️♂️សូមអរគុណ!
មតិយោបល់