ព័ត៌មានជាតិ

កាច់សោកម៉ូតូយកទៅបានយ៉ាងស្រួលនៅមុខផ្សារសែនសុខ

ភ្នំពេញៈ ទុកម៉ូតូនៅមុខផ្សារសែនសុខចូលទៅលក់ក្នុងផ្សាចេញមកវិញ ត្រូវចោរកាច់សោកជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារសែនសុខ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ ឈាវ សៅវប៉ិះ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិសែនសុខ២សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 1CQ-2186 យកមកទុកចោលនៅមុខផ្សារ ដោយចាក់សោកត្រឹមត្រូវហើយចូលទៅបើកតូបលក់ដូរបានប្រហែលជិតកន្លះម៉ោង ស្រាប់តែមានជនសង្ស័យម្នាក់ដើរចុះឡើងៗបានធ្វើសកម្មភាពកាច់សោកម៉ូតូជិះចេញទៅ ពេលនោះជនរងគ្រោះក៏ឃើញ បានរត់មកដេញ ហើយស្រែកថា ចោរៗ ប្រជាពលរដ្ឋនៅជិតនោះបាននាំគ្នាជួយដេញដែរ តែដេញមិនទាន់។ ភ្លាមនោះក៏មានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញ និងកម្លាំងអន្តរាគមន៍ខណ្ឌចេញជួយដេញ និងស្ទាក់ចាប់ដែរ តែចាប់មិនបានទីបំផុតជនសង្ស័យជិះគេចខ្លួនដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខសញ្ញា៕

ម្ចាស់ម៉ូតូត្រូវចោរលួច (3)ម្ចាស់ម៉ូតូត្រូវចោរលួច (1)ម្ចាស់ម៉ូតូត្រូវចោរលួច (2)

មតិយោបល់