ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយមានមនុស្សស្លាប់និងរបួសធ្ងន់…

កំពត:នៅយប់ថ្ងៃអាទិត្យ០៨រោចខែជេស្ឋឆ្នាំថោះបញ្ចសក័ គ ស ២៥៦៧ត្រូវនិងថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៣ វេលា ម៉ោង២០និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏១លើកកើតឡើងនៅចំណុច ភូមិត្រសេកកោងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតលើ ផ្លូវជាតិលេខ៣ កំពត ភ្នំពេញ នៅចន្លោះបង្គោលគីឡូ១៣៦ ១៣៧. រវាងម៉ូតូនិងម៉ូតូដែលមានទិសដៅផ្ទុយគ្នាពីកើតទៅលិចដល់ចំណុចកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកឌ្រីមសង់ផល្លិតឆ្នាំ២០១៣បើកអែបខាងឆ្វេងដៃ (មិនប្រកាន់ស្តាំ) ត្រូវបានបុកជាមួយម៉ូតូ០១គ្រឿងបើកមកពីទិសខាងលិចទៅកើតបើកត្រូវខាងស្តាំ(ប្រកាន់ស្តាំ) បុកប៉ះបណ្តាលឲ្យដួលរងរបួស។
បង្កឡើងដោយអ្នកបើកបរម៉ូតូឈ្មោះផង់ ថុល
ភេទប្រុសអាយុ៥៤ឆ្នាំរស់នៅភូមិភ្នំតូច ឃុំកណ្តោលស្រុកទឹកឈូ
ខេត្តកំពត បើកបរម៉ូតូម៉ាកឌ្រីមសង់C125ផល្លិតឆ្នាំ២០១៣ ពណ៏ខ្មៅ ពាក់ផ្លាកលេខកំពត 1G 4041ដែលមានទិសដៅពីកើតទៅលិច បើកអែបខាងឆ្វេង(មិនប្រកាន់ស្តាំ)ដល់ចំណុចកើតហេតុបានបុកប៉ះនិងម៉ូតូ០១គ្រឿងដែលមានទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យដួលហើយបានស្លាប់នៅកន្លែង
កើតហេតុភ្លាមៗ ) គ្មានពាក់មួក(អ្នកដែលស្លាប់
២/. ម៉ូតូម៉ាកឌ្រីមសង់C125ពណ៍ខ្មៅ ពាក់ស្លាក
លេខ កំពត1Q 26 45 ផលិតឆ្នាំ២០២០
បើកបរដោយឈ្មោះ អុ៍ត គា
ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតបើកបរទិសដៅពីលិចមកកើត (ប្រកាន់ស្តាំ)រងរបួសធ្ងន់
បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក
ខេត្តកំពតដោយរថយន្តរបស់មន្ទីពេទ្យបង្អែកខេត្តកំពត (គ្មាន ពាក់មួក)។
ករណីនេះបណ្តាលឲ្យមាន
-មនុស្សស្លាប់និងរបួសចំនួន០២នាក់ប្រុស។
-ស្លាប់ចំនួន០១នាក់ប្រុស។
-របួសធ្ងន់ចំនួន០១នាក់ប្រុស។
-ខូចខាតម៉ូតូចំនួន០២គ្រឿងធ្ងន់។
រីឯវត្ថុតាងយកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលថ្មីជាបណ្តោះអាសន្ន។

មតិយោបល់