សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Kyung-hwan បានថ្លែងឲ្យដឹងថា សេដ្ឋកិច្ចជាតិនឹងធ្លាក់ចុះនៅក្នុងឆ្នាំនេះ ដោយសារជំងឺផ្លូវដង្ហើម MERS ហើយវាក៏បានជះផលបះពាល់ដល់វិស័យទេសចរផងដែរ។
លោកបានឲ្យដឹងថា នៅដើមឆ្នាំ ២០១៥ នេះ ក្រសួងបានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងនឹងមានកំណើរដល់ ៣,៨ភាគរយ ប៉ុន្តែនៅពេលនេះ ត្រូវបានកាត់បន្ថយមកនៅត្រឹម ៣,១ភាគរយ ព្រោះតែជំងឺផ្លូវដង្ហើម MERS។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើម ចំនួន ២៩នាក់ និងអ្នកឆ្លង ១៨០នាក់។
«ដោយសារតែជំងឺផ្លូវដង្ហើមនេះ ធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ខាត់បង់លុយរាប់លានដុល្លារ ព្រោះថាវាបានប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងទេសចរ ហើយរដ្ឋាភិបាលត្រូវចំណាយលុយយ៉ាងច្រើនសន្ធឹកដើម្បីទប់ទល់ និងប្រយុទ្ធប្រឆាំងជំងឺនេះទៀតផង» នេះជាសំដីរបស់លោក Choi Kyung-hwan៕
ព័ត៌មានជាតិ
មតិយោបល់